Select Page

តើមានសញ្ញាសំគាល់អ្វីខ្លះ ដែលអ្នកអាចដឹងថានរណាម្នាក់មានគំនិតចង់សម្លាប់ខ្លួន?

Sad feeling2sad image

មានសញ្ញាជាច្រើនដែលអាចបញ្ជាក់ថាមនុស្សម្នាក់ដែលកំពុងជួបប្រទះការពិបាកក្នុងជីវិត។ វាមិនចាំបាច់តែមានការផ្លាស់ប្តូរខ្លាំងក្នុងជីវិតគាត់ទេ ជួនកាលវាគ្រាន់តែជាការផ្លាស់ប្តូរតូចតាច ឬ អ្នកខ្លះគ្រាន់តែ បង្ហាញការផ្លាស់ប្តូរអកប្បកិរិយាធម្មតារបស់គេបន្តិចបន្តួចតែប៉ុណ្ណោះ ក៏អាចបញ្ជាក់ថាគេបានឆ្លងកាត់ការ ពិបាកក្នុងជីវិតដែរ។
តាមពិត អ្នកអាចជាមនុស្ស ដែលអាចកត់សំគាល់នូវសញ្ញាទាំងនេះក្នុងចំណោមសមាជិកគ្រួសាររបស់អ្នក មិត្តភក្តិ ឬសហការីរបស់អ្នក។

ជាទូទៅសញ្ញាដែរអាចកើតមាន ឬអាចកត់សម្គាល់បានរួមមាន

 • ការអស់សង្ឃឹម, សងសឹក, ខឹង, ថប់បារម្ភ, ព្រួយបារម្ភ, សំរាន្តមិនបាន, មានអារម្មណ៏ថាជាប់គាំង មិនអាចរកផ្លូវចេញបាន,
 • ចាប់ផ្តើមប្រើប្រាស់ថ្នាំជក់ ឬការជក់កើនឡើងច្រើនជាងមុន, ការប្រើប្រាស់គ្រឿងស្រវឹង ឬថ្នាំញៀន,
 • ដកខ្លូនចេញពីសង្គម គ្រួសារ មិត្តភក្តិ, មិនមានការប្រុងប្រយ័ត្ន
 • មានការផ្លាស់ប្តូរយ៉ាងខ្លាំងទៅលើជំនឿរ ឬជឿរទៅលើជាតិក្រោយ, មានការផ្លាស់ប្តូរយ៉ាងខ្លាំងទៅលើអាកប្បកិរិយា, អារម្មណ៏ និងរូបរាង)

ការផ្លាស់ប្តូររបស់ពួកគេ អ្នកអាចកត់សំគាល់ទៅលើពាក្យសំដី ទៅលើទង្វើរ ឬ ទៅលើអ្វីៗដែលកំពុងកើតមានក្នុងជីវិតរបស់គាត់។ សញ្ញាបី ដែលអ្នកត្រូវដឹងជាចំបង! (គឺពាក្យសំដីនិយាយ? ទង្វើរ? និង ដំណើរការក្នុងជីវិត) ក្នុងតាមរយ:ការ ស្តាប់នូវអ្វីដែលអ្នកជិតដិតជាមួយយើងគេបាននិយាយ ដូច្នេះអ្នក អាចកត់សំគាល់ថា

ចំនុចទី១៖ អ្វីដែលគេនិយាយនោះគឺវាខុសពីធម្មតា ឬ មិនប្រក្រតី

សញ្ញាទាំងនោះរួមមាន៖

 • អ្វីដែលគេនិយាយគឺហាក់ដូចជាមិនត្រឹមត្រូវ ឬ មិនសមហេតុផល
 • អ្វីដែលគេនិយាយគឺហាក់ដូចជាមានការប្រែប្រួលក្នុងអារម្មណ៍
 • មានការត្អូញត្អែច្រើនអំពីអ្វីៗផ្សេងៗ
 • ព្រួយបារម្ភពីអនាគត ឬ គិតថាគេគឺជាបន្ទុករបស់អ្នកដ៏ទៃ

ការផ្លាស់ប្តូរភ្លាមៗពីអារម្មណ៌ អាកប្បកិរិយា ឬ រាងកាយ ឬ ទំរង់ខាងក្រៅរបស់គាត់ ឧទាហរណ៍

 • បង្ហាញចេញជាពាក្យសំដី ឬ សកម្មភាព ដែលអាចបញ្ជាក់ថា គ្មានហេតុផលអីដែលត្រូវរស់នៅក្នុងលោក នេះទេ ឬ គ្មានគោលដៅក្នុងជីវិត។
 • មានការកើនឡើងនូវអារម្មណ៍ធ្លាក់ទឹកចិត្តភ្លាមៗនិងធ្ងន់ធ្ងរ។ អ្នកដែលប៉ុនប៉ងចង់សំលាប់ខ្លួន អាចបង្ហាញចេញជាពាក្យសំដី ឬជាលាយលក្ខអក្សថា ខ្លួននឹងសំលាប់ខ្លួនឯង ឬ ប្រាថ្នាចង់ស្លាប់។ ទាំងនេះជួនកាលមានការបញ្ជាក់ច្បាស់ ឬ ជួនកាលគ្រាន់តែជាពាក្យសើរៗ
 • ជួនកាលគាត់ស្វែងរកមធ្យោបាយក្នុងការសំលាប់ខ្លួនឯង ឧទាហរណ៍ គាត់រកទិញថ្នាំងុយគេង កាំភ្លើង ឬអ្វីផ្សេងទៀត រួមទាំងស្វែងយល់ពីលទ្ធភាពដែលនាំអោយគាត់ស្លាប់ ដូចជាគាត់អាចសួរថា “ថ្នាំហ្នឹងលេប១០គ្រាប់អាចអោយស្លាប់ទេ”?
 • គាត់និយាយកំប្លែងលេងអំពីសេចក្តីស្លាប់ ឬការធ្វើអត្តឃាត
 • បង្ហាញចេញជាពាក្យសំដីឬសកម្មភាពថាគេបានជាប់អន្ទាក់ ឬគេគ្មានវិធីអីដោះស្រាយបញ្ហានោះចេញទេ ឬ គេគ្មានដំណោះស្រាយអីផ្សេងទេ។
ចំនុចទី២៖ការប្រែប្រួលផ្នែកអាកប្បកិរិយា

ដែលអ្នកត្រូវផ្តោតការយកចិត្តទុកដាក់លើអ្វីៗដែលនៅជិតអ្នក ដូច្នេះអ្នកនឹង កត់សំគាល់វាភ្លាមនៅពេលដែលមានការប្រែលប្រួលផ្នែកអាកប្បកិរិយា។

ទាំងនេះរួមមាន៖

 • គេហាក់ដូចជាដកខ្លួនចេញពីគេឯង
 • ផ្លាស់ប្តូរអកប្បកិរិយាក្នុងបណ្តាញសង្គម
 • គេមានអាកប្បកិរិយាធ្វេសប្រហែស ឬ ការសេពគ្រឿងស្រវឹងច្រើន
 • គេមានការផ្លាស់ប្តូរដំណេក

អ្នកខ្លះបានបង្ហាញអាកប្បិរិយាគ្រោះថ្នាក់ឬលក្ខណៈគំរាមកំហែងដល់ជីវិត ឧទាហរណ៍ ដូចជាកាត់ដៃ ផឹកថ្នាំពុល ឬបោកក្បាលនិងជញ្ជាំងជាដើម។ អ្នកខ្លះទៀតអាចនឹងអោយរបស់ជាទីស្រឡាញ់របស់ខ្លួនទៅអ្នកដទៃ ឬ ផ្តាំផ្ញើអោយគេជួយមើលថែរនរណាម្នាក់ឬសត្វចិញ្ចឹមរបស់ខ្លួន។

ចំនុចទី៣៖រឿងរ៉ាវដែលកើតមានក្នុងជីវិត

យើងម្នាក់ៗតែងជួបរឿងរ៉ាវផ្សេងៗក្នុងជិវិត ដែលជួនកាលវាជាសម្ពាធមួយដ៏ខ្លាំងសំរាប់យើង។ វាជាការសំខាន់ណាស់ដែលយើងត្រូវយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរដែលមនុស្សដែលនៅជិតយើងមាន ដូច្នេះយើងអាចដឹងថាពេលណាដែលគេត្រូវការការជួយគាំទ្រពីយើង។

ទាំងនេះរួមមាន៖

 • បញ្ហាក្នុងការទំនាក់ទំនង
 • បញ្ហាសុខភាព
 • បញ្ហាសម្ពាធជាប្រចាំ
 • ការបាត់បង់នរណាម្នាក់ ឬអ្វីមួយដែលគេយកចិត្តទុកដាក់បំផុត