Select Page

បើតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក ប្រមាណជាជាង ៨០០០០០ នាក់បានស្លាប់ដោយការធ្វើអត្តឃាត ជារៀងរាល់ឆ្នាំ។ហើយការធ្វើអត្តឃាតជា ជាប់ចំណាត់ថ្នាក់ លេខពីរ នៃអត្រាមរណ:របស់ របស់មនុស្សដែលមានក្រុមអាយុ ពី១៥ ទៅ២៩ឆ្នាំ។

Suicide fact sheet_Khmer Versionតាមរយះ របាយការណ៌ជាតួរលេខរបស់ ប៉ូលីសថ្នាក់ជាតិ បានបង្ហាញ នៅឆ្នាំ២០១១ អត្រានៃ អ្នកដែលបានធ្វើអត្តឃាត បានកើនឡើងពី៥១៣ នាក់ទៅ ៦០៩នាក់នៅឆ្នាំ២០១៣ និងបន្ត កើនឡើង ដល់៧៤៩នាក់ នៅក្នុងឆ្នាំ​២០១៥។តាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក ឆ្នាំ​២០១៧ នៅក្នុងប្រទេស កម្ពុជា ចំនួននៃអ្នកដែលបានធ្វើអត្តឃាតបានកើនឡើងដល់​១៨៥៧នាក់ ឬ អាចនិយាយបានថា ក្នុងចំនោមប្រជាជនកម្ពុជា ១០០០០០នាក់ មានអ្នកស្លាប់ដោយ ការធ្វើអត្តឃាតចំនួន ១៣.១០នាក់។​ ប្រទេសកម្ពុជាជាប់ចំនាត់ថ្នាក់លេខ៤១ នៅលើពិភពលោក ទាំងនេះជាតួរលេខមួយ ជាសញ្ញាដែលគួរអោយយកចិត្តទុកដាក់ ចំពោះអត្រានៃការធ្វើអត្តឃាត។ នៅក្នុងប្រទេសកម្ពុជា នៅមានកំរិតចំពោះលទ្ធភាពទទួលបានសេវាគាំទ្រផ្លូវចិត្ត ជាពិសេសសេវានេះ ផ្ទាល់ភាគច្រើនមានតែនៅទីប្រជុំជន។

ដើម្បីចូលរួមចំនែកទប់ស្កាត់និងផ្តល់ការគាទ្រំជាផ្នែកស្មារតី​ដល់យុវជនដែលមានគំនិត ឬ ប៉ុនប៉ងធ្វើអត្តឃាត អង្គការធីភីអូ និងអង្គការ​ Insteed បានបង្កើតគម្រោងរួមគា្នមមួយ ដើម្បីបង្កើត កម្មវីធី Facebook Messenger Chatbot សំរាប់បង្ការនិងទប់ស្កាត់ការធ្វើអត្តឃាតចំពោះ យុវជនកម្ពុជា។ កម្មវីធីអេបនេះ នឹងដាក់បញ្ចូល ពត៌មានសំរាប់កំនត់សញ្ញាគ្រោះថ្នាក់បឋមរបស់ជនរងគ្រោះ ពត៌មានសំរាប់អប់រំ​និងជួយសង្គ្រោះបឋម​ដល់ជនរងគ្រោះ​ រួមទាំងពត៌មានទាក់ទងនិងសេវាសមស្រម សំរាប់ជួយដល់ជនរងគ្រោះ ឬអ្នកដែល ប៉ុនប៉ងធ្វើអត្តឃាត។

គម្រោងនេះផ្ទាល់ទទួលបានថវិកាគាំទ្រ ពីកម្មវិធីជំនួយឧបត្ថម្ភដោយផ្ទាល់​ពីស្ថានទូតអូស្រ្តាលី​ (Direct Aid Program)

suicidekh Brochure Back

តើអ្វីទៅជាកម្មវីធី Facebook Messenger Chatbot?

បញ្ឃប់អត្តឃាត Facebook Messenger Chatbot ​ ជា ប្រពន្ធ័ជំនួយគាំទ្រផ្នែកស្មារតី​តាមរយះការ ជជែកប្រឹក្សាជាមួយ កម្មវិធីឆាត ឬ ខលតាមរយះលេខទូរសព្ទ័ទំនាក់ទំនងបន្ទាន់។ លោកអ្នក អាចស្វែងរកការប្រឹក្សាដើម្បីទទួលបានការគាំទ្រផ្លូវចិត្ត ឬស្មារតី ដោយផ្ទាល់ នៅបន្ទប់ប្រឹក្សាយោបល់

What we do:

ក្រុមការងារបានបង្កើតកម្មវីធី បញ្ឃប់អត្តឃាត Facebook Messenger Chatbot ​ ជា ប្រពន្ធ័ជំនួយគាំទ្រផ្នែកស្មារតី​តាមរយះការ ជជែកប្រឹក្សាជាមួយ កម្មវិធីឆាត ឬ ខលតាមរយះលេខទូរសព្ទ័ទំនាក់ទំនងបន្ទាន់។ លោកអ្នក អាចស្វែងរកការប្រឹក្សាដើម្បីទទួលបានការគាំទ្រផ្លូវចិត្ត ឬស្មារតី ដោយផ្ទាល់ នៅបន្ទប់ប្រឹក្សាយោបល់របស់ ​អង្គការធីភីអូ។ ដើម្បីអោយដឹងពត៌មានលម្អិត សូមចូលរួម ចូលទៅក្នុង​​ បញ្ឃប់អត្តឃាត Facebook Messenger Chatbot

សូមបញ្ជាក់ថា (ឈ្មោះផេក ចូលរួមបញ្ឍប់អត្តឃាត) មិនមែនជាសេវាជួយសង្គ្រោះបន្ទាន់ ឬ ជាសេវាផ្តល់ប្រឹក្សាទេ ប៉ុន្តែប្រសិនបើអ្នកត្រូវការ “ការជួយ” អ្នកអាចចុចយកប្រអប់ “ត្រូវការការជួយ” បន្ទាប់មកខ្ញុំនឹង បង្ហាញផ្លូវអ្នកទៅរកអ្នកដែលអាចផ្តល់សេវានេះបាន

  • ចង់បានការជួយសង្គ្រោះសំរាប់ខ្លួនឯង (ពត៌មានលំអិតសូមចូលទៅ​ ​បញ្ឃប់អត្តឃាត Facebook Messenger Chatbot ​)
  • ត្រៀមខ្លួនក្នុងការជួយអ្នកដទៃ​(ពត៌មានលំអិតសូមចូលទៅ​ ​បញ្ឃប់អត្តឃាត Facebook Messenger Chatbot ​)

Learn the sign

មានសញ្ញាជាច្រើនដែលអាចបញ្ជាក់ថាមនុស្សម្នាក់ដែលកំពុងជួបប្រទះការពិបាកក្នុងជីវិត។

Learn more

Get support

តើខ្ញុំអាចជួយដោយរបៀបណាប្រសិនបើនរណាម្នាក់មានអារម្មណ៌ចង់សម្លាប់ខ្លួន?

Learn more

Contact us

ដើម្បីអោយដឹងពត៌មានលម្អិត សូមចូលរួម ចូលទៅក្នុង​​ បញ្ឃប់អត្តឃាត Facebook Messenger Chatbot។

Learn more